ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតី និងចូលរួមដាំដើមឈើ ក្នុងទិវាដាំដើមឈើ នៃសមាគម AIRAVATA


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតី និងចូលរួមដាំដើមឈើ ក្នុងទិវាដាំដើមឈើ នៃសមាគម AIRAVATA ក្នុងជុំរំអភិរក្សដំរី ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ។ ដាំដើមឈើក្នុងតំបន់អភិរក្សដំរីនេះ គឺមានគោលបំណងធ្វើយ៉ាងណាឱ្យសត្វដំរី អាចរស់នៅក្នុងព្រៃធម្មជាតិ បង្កាត់ពូជដំរី ឲ្យមានចំនួនកើនឡើង និងចូលរួមអភិវឌ្ឍន៍ អេកូទេសចរណ៍ ។ រូបថត៖ ខឹម សុវណ្ណារ៉ា