ដោយទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់សិទ្ធិអាទិភាពដល់មន្រ្តីរាជការក្រសួង ព័ត៌មាន និងអ្នកសារព័ត៌ មានជាតិ និងអន្តរជាតិ ទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន អោយទទួលបានការ ចាក់វ៉ាក់សាំងគ្រប់ៗគ្នា នាពេលខាងមុខនេះ។
នាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន រួមជាមួយមន្រ្តីជំនាញបច្ចេកទេសនៃក្រសួងសុខាភិបាល បានអញ្ជើញធ្វើការពិនិត្យមើលកន្លែង និងទីតាំងក្នុងបរិវេណ ក្រសួងព័ត៌មាន ដែលត្រៀមទុកសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ ដល់អ្នកស្មគ្រ័ចិត្តទាំងអស់ជាអ្នកសារព័ត៌មានមកពីគ្រប់ប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជា ប្រមាណ ៥ ពាន់ នាក់ ដែលបានធ្វើការចុះឈ្មោះ ចាក់វ៉ាក់សាំង នៅក្រសួងព័តមាន៕