គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជាបំពេញទស្សនៈកិច្ចនៅសារធារណរដ្ឋសង្គមនិយមវៀតណាម


គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល បានចាប់ផ្ដើមបំពេញទស្សនៈកិច្ចនៅសារធារណរដ្ឋសង្គមនិយមវៀតណាមរយៈ ពេល៥ថ្ងៃ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើ វិស័យព័ត៌មាន និង សោតទស្សន៍។

ខណៈអញ្ជើញដល់ទីក្រុងហា ណូយ កាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៩មន្ត្រីបានអោយដឹងថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិ្តការ ផ្លាស់ប្តូរបទពិសោធន៍លើការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យព័ត៌មាន និង សោតទស្សន៍ រវាងក្រសួងព័ត៌មាន នៃប្រទេសទាំងពីរ។


ប្រភពបានអោយដឹងទៀតថានៅថ្ងៃទី១នៃដំណើរទស្សនកិច្ចគណៈប្រតិភូត្រូវបានភាគីមិត្តអញ្ជើញឲ្យទស្សនៈកិច្ច មជ្ឈ មណ្ឌល ត្រួតពិនិត្យ និងរក្សាទុកទិន្នន័យកាសែត អេឡិច ត្រូនិក Digital media Archive Center និង ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង ព័ត៌មាន និងផ្សព្វផ្សាយវៀត ណាម។

ភាគីវៀតណាម ដឹកដោយ ឯកឧត្តម Hoang Vinh Bao អនុរដ្ឋមន្រ្តី ឯកឧត្តម បណ្ឌិត Phan Thao Nguyen អគ្គនាយក នៃអគ្គនាយដ្ឋានសហប្រតិបត្តការទំនាក់ទំនងអន្ត្រជាតិ និង ថ្នាក់ដឹកនាំនាយកដ្ឋានជំនាញផ្សេងៗទៀត៕