ពិធីសម្ពោធ និងប្រគល់ផ្ទះថ្មថ្មីមួយខ្នងជូនលោកតា ប្រាជ្ញ ឈួន សិល្បៈករតន្ត្រីចាប៉ីដងវែង នៅភូមិស្រម៉រ ឃុំក្វាវ ស្រុកត្រាំង ខែត្តតាកែវ


នៅព្រឹកថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេព រង្ស៊ី បានអញ្ជើញសម្ពោធ និងប្រគល់ផ្ទះថ្មថ្មីមួយខ្នងជូនលោកតា ប្រាជ្ញ ឈួន សិល្បៈករតន្ត្រីចាប៉ីដងវែង នៅភូមិស្រម៉រ ឃុំក្វាវ ស្រុកត្រាំង ខែត្តតាកែវ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវក៏បានរៀបចំអាហារសាមគ្គីតាមសំណូមពររបស់លោកតាផងដែរ ដើម្បីបំពេញបន្ថែមឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ប្រគល់ជូនថែមនូវ ទូរទស្សន៍៤០អ៊ីញចំនួន០១គ្រឿង កង្ហាត្រជាក់ ចំនួន០១គ្រឿង ថាស់ផ្កាយរណប(DTV)ចំនួនមួយឈុត និងថវិកាមួយចំនួន។




រក្សាសិទ្ធិគ្រប់យ៉ាង © ក្រសួងព័ត៌មាន
អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514