ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ខៀវ ទេពរង្សី បានគោរពអញ្ជើញជាអធិបតីក្នុងពិធីចែកកង់ដល់សិស្សសហគមន៍កំពង់ប្រាសាទ


នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ខៀវ ទេពរង្សី បានគោរពអញ្ជើញជាអធិបតីក្នុងពិធីចែកកង់ដល់សិស្សសហគមន៍កំពង់ប្រាសាទ ជាមួយនិងលោក Nasasinosano ប្រធានអង្គការ KJO និងលោក Vicent ប្រធានអង្គការ ASPECA។ សម្ភារៈដែលទទួលបានមាន កង់ចំនួន ៣០០គ្រឿង រួមទាំងសម្ភារៈសិក្សា អាហារបំប៉ន និងអង្ករសម្រូប ដល់សិស្សមកពីភូមិកំពង់ប្រាសាទ ភូមិឈើទាលភ្លោះ និងភូមិឡអិដ្ឋ។ ពិធីនេះបានប្រព្រឹត្តទៅនៅសហគមន៍កំពង់ប្រាសាទ នៅភូមិកំពង់ប្រាសាទ ឃុំកំពង់ប្រាសាទ ស្រុកមុខកំពូល ខេត្តកណ្តាល។




រក្សាសិទ្ធិគ្រប់យ៉ាង © ក្រសួងព័ត៌មាន
អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514