ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ សាលាស្រុកកោះសូទិន


នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញចុះទៅសួរសុខទុក្ខ ក៏ដូចជាសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ មន្ត្រីរាជការ និងកងកម្លាំងសមត្ថកិច្ចចំនួន១៤៩នាក់ នាទីស្នាក់ការសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម។ ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូ មន្ត្រីរាជការ និងកងកម្លាំងសមត្ថកិច្ច សរុបទូទាំងស្រុកកោះសូទិនចំនួន ១៣២៩នាក់ ដោយម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។




រក្សាសិទ្ធិគ្រប់យ៉ាង © ក្រសួងព័ត៌មាន
អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514