ឯកឧត្តម ខៀវ កាញារីទ្ធ បានអនុញ្ញាតអោយលោក ជែមស៍ ហ្សឹមឃី និងលោក ឃុន ចាន់ថា ចូលជួបដើម្បីសម្តែងការគួរសម


នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតអោយលោក ជែមស៍ ហ្សឹមឃី នាយកក្រុមហ៊ុនស្តារអូតូ (ខេមបូឌា) ខូអិលធីឌី និងលោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់និងទីផ្សារ ចូលជួបដើម្បីសម្តែងការគួរសម និងសូមគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអាគារថ្មីរបស់ក្រុមហ៊ុននាពេលខាងមុខនេះ។




រក្សាសិទ្ធិគ្រប់យ៉ាង © ក្រសួងព័ត៌មាន
អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514