ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅមន្ទីរព័ត៌មានខេត្តកំពង់ធំ


នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅមន្ទីរព័ត៌មានខេត្តកំពង់ធំ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានក្រើនរំលឹកដល់មន្ត្រីមន្ទីរព័ត៌មានទាំងអស់អោយប្រកាន់ខ្ជាប់នូវសីលធម៌ និងគោរពវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ជាពិសេសផ្តល់ព័ត៌មានអោយបានរហ័សជូនប្រជាពលរដ្ឋដែលឈរលើគោលការណ៍ដែលក្រសួងបានដាក់ចេញគឺ លឿន ប្លែក ទុកចិត្ត ទីណាក៏បាន ពេលណាក៏បាន។




រក្សាសិទ្ធិគ្រប់យ៉ាង © ក្រសួងព័ត៌មាន
អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514