ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមទស្សនាសិល្បៈវប្បធម៌ឥណ្ឌាក្នុងមហោស្រពសិល្បៈអាស៊ាន-ឥណ្ឌា


នៅរាត្រីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេពរង្ស៊ី រួមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សាក្រសួង បានអញ្ជើញចូលរួមទស្សនាសិល្បៈវប្បធម៌ឥណ្ឌាក្នុងមហោស្រពសិល្បៈអាស៊ាន-ឥណ្ឌា ដែលរៀបចំដោយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជានៅសាលមហោស្រពចតុមុខ