កិច្ចប្រជុំផ្ទៃក្នុងដើម្បីវាយតម្លៃ និងពិភាក្សាស្វែងរកភាពល្អប្រសើរនៃការរៀបចំកម្មវិធីជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានក្នុងស្រុក


នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដដែលនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីវាយតម្លៃ និងពិភាក្សាស្វែងរកភាពល្អប្រសើរនៃការរៀបចំកម្មវិធីជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកសារព័ត៌មានក្នុងស្រុក សម្រាប់ឆ្នាំក្រោយៗទៀត។