ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននាំបច្ច័យប្រាំបីលានរៀលដើម្បីបង្ហើយការសាងសង់កុដិមួយខ្នង


នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នាវត្តកំពង់រាប ដែលមានទីតាំងនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននាំបច្ច័យប្រាំបីលានរៀលដើម្បីបង្ហើយការសាងសង់កុដិមួយខ្នងប្រគានជូនលោកចៅេអធិការវត្ត និងប្រគានបច្ច័យជូនព្រះសង្ឃពីរអង្គ ក្នុងមួយអង្គសែសិបម៉ឺនរៀល ហើយលោកតាអាចារ្យ យាយជីហាសិបនាក់ដោយក្នុងម្នាក់ៗទទួលបានថវិកាមួយម៉ឺនរៀល និងបងៗកងកម្លាំងសែសិបម៉ឺនរៀលផងដែរ។