ពិធីរីករាយឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០១៧ ការប្រគុំតន្រ្តីឆ្នាំថ្មីប្រពៃណីចិន ក្រោមប្រធានបទ "យើងស្រឡាញ់សិល្បៈ"


ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីរីករាយឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០១៧ ការប្រគុំតន្រ្តីឆ្នាំថ្មីប្រពៃណីចិន ក្រោមប្រធានបទ យើងស្រឡាញ់សិល្បៈ ដែលរៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជា នារាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ព្រះអង្គម្ចាស់ ព្រះរាម បុប្ឆាទេវី ព្រះអង្គម្ចាស់ នរោត្តម សេរីវុឌ្ឍ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឧកញ៉ា អ្នកវិនិយោគចិន និងប្រជាជនចិនរស់នៅកម្ពុជា ជាច្រើននាក់ទៀត ។