ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សាមួយខ្នង


នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេព រង្ស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សាមួយខ្នង មានប្រាំមួយបន្ទប់ នៃអនុវិទ្យាល័យពង្រ នៅឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានសាងសង់ឡើងដោយកិច្ចសហការរវាងឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំតាវផ្ទាល់រួមទាំងអង្គការស្ពាននៃប្រទេសហូឡង់ ដែលបានប្រើប្រាស់ថវិកាអស់ប្រមាណជាង ៧ម៉ឺនដុល្លារអាមេរិក ហើយជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវក៏បានប្រគានថវិកានិងសម្ភារ:ជូនដូចខាងក្រោមៈ

- ព្រះសង្ឃចំនួន ០៧អង្គ ក្នុងមួយអង្គៗទទួលបានថវិកា ៥០ ០០០៛ និងវិទ្យុ១គ្រឿង

- ព្រះចៅអធិការវត្ត ប្រគានជូន ៣០០ ០០០៛

- លោកគ្រូអ្នកគ្រូចំនួន ២៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០ ០០០៛ និងវិទ្យុ១គ្រឿង

- យាយជីតាជីចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ ០០០៛ និងវិទ្យុ១គ្រឿង (សម្រាប់ស្តាប់ធម៌)

- សិស្សអនុវិទ្យាល័យចំនួន ៣៥៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ ០០០៛ និងអាហារវីតាមីនបីកញ្ចប់

- ប្រជាពលរដ្ឋចំនួន ៤០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ ០០០៛ និងអាហារវីតាមីនបីកញ្ចប់

- សម្រាប់មន្ទីរចាត់ការ ថវិកា ៦០០$ សម្រាប់ថ្លៃលាបអាគារឡើងវិញ

- កងកម្លាំងនគបាល ៣០០ ០០០៛

- កងកម្លាំងប៉ូលីស ៣០០ ០០០៛

- កងកម្លាំងប៉េអឺម ៣០០ ០០០៛

- លោកមេឃុំពង្រ ៥០០ ០០០៛

- សម្រាប់កម្មវិធី ១ ៦៩៧០ ០០០៛

- ក្រុមយុវជនស្រុក១០នាក់ ក្នុងម្នាក់ៗទទួលបាន ២០ ០០០៛

- សម្រាប់ឈាបនដ្ឋាន ៣ ០០០$

សម្ភារៈដែលត្រូវប្រគល់អនុវិទ្យាល័យពង្រមាន៖

- កុំព្យូទ័រ ១គ្រឿង (Laptop)

- ម៉ាស៊ីនPrinter ដែលមានភ្ជាប់ជាមួយម៉ាស៊ីនថតចម្លង និង Scanner ១គ្រឿង

- ទូរទស្សន៍ ៤០” ១គ្រឿង

- កង្ហារចំនួន១៤គ្រឿង

- សៀវភៅសរសេរចំនួន១ពាន់ក្បាល និងប៊ិច៥០០ដើម រួមទាំងខ្មៅដៃព័ណ៌ចំនួន៣០០ប្រអប់។